ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ (ក.ជ.វ.ទ.ស)

ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជា មានភារៈកិច្ចសំខាន់ៗដូចខាងក្រោម៖

  • ពិភាក្សា និងផ្តល់យោបល់អំពីកម្មវិធីការងារ គម្រោងថវិកាសាមញ្ញ និងវិសាមញ្ញប្រចាំឆ្នាំ និងរបាយការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋានវាយតម្លៃទទួលស្គាល់ ដើម្បីស្នើសុំការយល់ព្រមពីក្រសួងទទួលបន្ទុក និងក្រសួងពាក់ព័ន្ធ។
  • ត្រួតពិនិត្យមើលរចនាសម្ព័ន្ធ (ប្រព័ន្ធគ្រប់គ្រង) បែបបទ និងនិតិវិធីផ្សេងៗដែលរៀបចំឡើងដោយប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់។
  • ត្រួតពិនិត្យតាមដានរាល់កិច្ចដំណើរការរបស់នាយកដ្ឋានវាយតម្លៃទទួលស្គាល់។
  • ធានាអះអាងជំនួសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងៗនូវរាល់កិច្ចដំណើរការ និងការសម្រេចចិត្តនានាគឺត្រូវបានធ្វើឡើងដោយអព្យាក្រឹត្យភាព និងឯករាជ្យភាព។
  • បង្កើតគណៈកម្មាធិការ (ad hok committee) ដើម្បីដោះស្រាយរាល់ការប្តឹងតវ៉ាទៅនឹងការសម្រេចចិត្តរបស់ប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់។


សមាជិកនៃក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជា មានរាយនាមដូចខាងក្រោម៖

ល.រ នាម និងគោត្តនាម ឋានៈ ក្រសួង/ស្ថាប័ន តួនាទី
1  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ​ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ ប្រធាន
2  ឯកឧត្តម សឹម​ ណារ៉ា អគ្គនាយក  អគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ អនុប្រធាន 
3  ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន  
 4   ឯកឧត្តម ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល អនុប្រធាន 
5  លោក គឹម មាសសុខសីហា អគ្គនាយករង ក្រសួងពាណិជ្ជកម្ម  អនុប្រធាន
6  លោក ជ្រៀន​ សេងគង់ ប្រធាននាយកដ្ឋាន នាយកដ្ឋានវាយតម្លៃទទួលស្គាល់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍  សមាជិកអចិន្ត្រៃយ៍ 
7  លោក ឡុង រិទ្ធីរក្ស អគ្គនាយករង ក្រសួងបរិស្ថាន  សមាជិក
8  ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  សមាជិក
9  លោក​ សាន ចំរើន អនុប្រធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ  សមាជិក
10  លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយករង ក្រសួងធនធានទឹក   សមាជិក
11  ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយក ក្រសួងសាធារណៈការ និងដឹកជញ្ជូន  សមាជិក
12  លោក នួន​ ច័ន្ទរិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  សមាជិក
13  លោក ប៉ូរ ប៉ុនណារ៉ា អនុប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  សមាជិក
14  លោកបណ្ឌិត សង់ ស៊ីណាវិទ្យ អនុប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  សមាជិក
15  ឯកឧត្តម ​ជា សុខឃាង អនុប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា  សមាជិក
16  លោក អ៊ុក​ សុភាព ប្រធានអង្គភាពបរិធាន អគ្គិសនីកម្ពុជា (EDC)  សមាជិក   
17  ឯកឧត្តម ចាន់ ពិសិដ្ឋ ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ  សមាជិក
18 ឯកឧត្តម ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា  សមាជិក
19  លោក លិប ជាង អនុប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច​ និងមធ្បមកម្ពុជា  សមាជិក
20  លោក Amnat Pisutsin នាយកចាត់ការទូទៅ ក្រុមហ៊ុន SGS (Cambodia) Limited. តំណាងអង្គភាពវាយតម្លៃភាពអនុលោម  សមាជិក

វីដេអូ
ចំនួនអ្នកទស្សនា
00000664037
បណ្ដាញសង្គម