បេសកម្មរបស់អគ្គនាយកដ្ឋាន

ភារៈកិច្ចសំខាន់ៗនៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា រួមមាន៖
១. ធ្វើជាដៃគូរបស់អង្គភាពវាយតម្លៃភាពអនុលោម នៅក្នុងប្រទេសកម្ពុជា លើវិស័យវាយតម្លៃទទួលស្គាល់

២. សម្របសម្រួលការទំនាក់ទំនង រវាងអតិថិជនដែលដាក់ពាក្យស្នើសុំ និងអង្គភាពវាយតម្លៃទទួលស្គាល់ជាដៃគូ

៣. ផ្តល់ព័ត៌មានពីអង្គភាពវាយតម្លៃភាពអនុលោមដែលទទួលបានការវាយតម្លៃទទួលស្គាល់ ដល់បញ្ញត្តិករ ឧស្សាហកម្ម និងសង្គមក្នុងប្រទេសកម្ពុជា និងជម្រុញឲ្យមានការទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោមទាំងនោះ

៤. ភ្ជាប់ទំនាក់ទំនងជាមួយអជ្ញាធររាជរដ្ឋាភិបាលដែលត្រូវការសេវាកម្មវាយតម្លៃទទួលស្គាល់ និងដើម្បីជួយគាំទ្រដល់ពួកគេក្នុងការបង្កើតបទប្បញ្ញត្តិ និងលក្ខណៈវិនិច្ឆ័យសម្រាប់ប្រើប្រាស់ការវាយតម្លៃភាពអនុលោមទៅតាមវិស័យការងាររបស់ពួកគេ

៥. ត្រួតពិនិត្យសកម្មភាពការផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ ដល់អង្គភាពវាយតម្លៃភាពអនុលោមក្នុងប្រទេសកម្ពុជា ដោយអង្គភាពវាយតម្លៃទទួលស្គាល់មកពីក្រៅប្រទេស ផ្អៃកតាមក្របខ័ណ្ឌគោលនយោបាយនៃការធ្វើសេវាកម្មឆ្លងដែន និងបទបញ្ញត្តិបច្ចេកទេសដែលចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ (MITSI)

៦. ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គភាពវាយតម្លៃទទួលស្គាល់ជាដៃគូនៃប្រទេសថៃ និង ដៃគូវាយតម្លៃទទួលស្គាល់ (PABs) នៃប្រទេសដ៏ទៃទៀត។


សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00001529312
បណ្ដាញសង្គម