តើការវាយតម្លៃទទួលគឺជាអ្វី?

ការវាយតម្លៃទទួលស្គាល់ មានន័យថា ការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃភាពអនុលោមដូចជា មន្ទីរពិសោធន៍ អង្គភាពអធិការកិច្ច និងអង្គភាពចេញវិញ្ញាបនប័ត្រជាដើម ដែលធ្វើឡើងដោយភាគីទីបីដោយមានឯករាជ្យភាព ផ្អែកលើការវាយតម្លៃយ៉ាងម៉ត់ចត់អនុលោមទៅតាមលក្ខណៈវិនិច្ឆ័យនៃស្តង់ដារជាតិ និងអន្តរជាតិ។ ការវាយតម្លៃដែលបានលើកឡើងនេះ គ្របដណ្តប់សមត្ថភាពបច្ចេកទេស ការអនុលោមតាមប្រព័ន្ធនៃការគ្រប់គ្រង និងប្រសិទ្ធភាពនៃប្រព័ន្ធរបស់ខ្លួន ដោយតម្រូវឲ្យធ្វើឡើងប្រកបដោយឯករាជ្យភាព និងភាពមិនលម្អៀង។

ការវាយតម្លៃទទួលស្គាល់ គឺដើម្បីធានាថា អង្គភាពវាយតម្លៃភាពអនុលោម (CABs) ដែលកំពុងប្រតិបត្តការប្រកបដោយភាពជឿជាក់។ អង្គភាពវាយតម្លៃភាពអនុលោមដែលទទួលបានទទួលការវាយតម្លៃទទួលស្គាល់រួច គឺពិតជាគួរឱ្យទុកចិត្ដបាន។

ការវាយតម្លៃទទួលស្គាល់ ដល់អង្គភាពវាយតម្លៃភាពអនុលោម គឺជាប្រព័ន្ធអន្ដរជាតិមួយ។ វាបានចូលរួមចំណែកដល់ការកាត់បន្ថយរបាំងបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម (TBT) និងដើម្បីធានាឱ្យបានលក្ខណវិនិច្ឆ័យចំពោះអនាម័យ និង ភូតគាមអនាម័យ Phytosanitary (SPS) ។ ហេតុនេះ ការវាយតម្លៃទទួលស្គាល់បានជួយសម្រួលដល់ការចរាចរទំនិញ និងសេវាកម្ម ដោយសេរីឆ្លងកាត់ព្រំដែន។ មានន័យថាអ្នកផលិតអាចនាំចូលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារបរទេសដោយមិនចាំបាច់ធ្វើការធ្វើតេស្តឡើងវិញ ចេញវិញ្ញាបនប័ត្រម្តងទៀត ឬការធ្វើអធិការកិច្ចឡើងវិញ នូវផលិតផល និងសេវាកម្មរបស់ពួកគេនោះទេ។

ដើម្បីជួសម្រួលដល់ការធ្វើពាណិជ្ជកម្មថ្នាក់ជាតិ ការវាយតម្លៃទទួលស្គាល់បានចូលរួមចំណែកកាត់បន្ថយការចំណាយថ្លៃប្រតិបត្តិការ ដែលអង្គភាពវាយតម្លៃភាពអនុលោមទទួលបានការវាយតម្លៃទទួលស្គាល់រួច គឺជាឧបករណ៍មួយបង្កើននូវភាពជឿជាក់ និងទំនុកចិត្ត ក្នុងការបញ្ជូន និងចែកចាយផលិតផល។

ហេតុដូចនេះហើយ រាជរដ្ឋាភិបាលបានកំពុងប្រើប្រាស់យន្តការនៃការវាយម្លៃទទួលស្គាល់ ក្នុងគោលបំណងដើម្បីបង្កើនសកម្មភាពវាយតម្លៃភាពអនុលោម។ បច្ចុប្បន្ននេះ ការវាយតម្លៃទទួលស្គាល់បានរួមចំណែកយ៉ាងសំខាន់ដល់សុខមាលភាព និងសុវត្ថិភាពសង្គម។

វីដេអូ
ចំនួនអ្នកទស្សនា
00000341827
បណ្ដាញសង្គម