ទស្សនកិច្ចសិក្សាស្វែងយល់ពីការវាយតម្លៃទទួលស្គាល់អង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ផលិតផល រៀនចំដោយស្ថាប័ន ACFS ប្រទេសថៃ ពីថ្ងៃទី២៤ ដល់ ៣០ ​ខែកញ្ញា ​ឆ្នាំ​២០១៧​ នៅទីក្រុងបាងកក ប្រទេសថៃ

មន្រ្តីនាយកដ្ឋានវាយតម្លៃទទួលស្គាល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំនួន​០៤រូប និងអ្នកជំនាញវាយតម្លៃទទួលស្គាល់ចំនួន​០២​រូប ពីក្រសូងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការវាយតម្លៃទទួលស្គាល់ដល់អង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ផលិតផល ISO/IEC 17065 សម្រាប់ផលិតផលកសិកម្ម និងចំណីអាហារ ដែលរៀបចំដោយអង្កភាពវាយតម្លៃទទួលស្គាល់ ACFS ក្រសួងកសិកម្ម និងសហករណ៍ នៃប្រទេសថៃ ​ពីថ្ងៃទី២៤​ ​ដល់៣០​ ខែកញ្ញា ឆ្នំា​២០១៧ នៅទីក្រងបាងកក ប្រទេសថៃ។​ ការធ្វើទស្សនកិច្ចសិក្សាស្វែងយល់នេះ ធ្វើឡើងតាមការចុះអនុស្សណយោគយល់ MoU វវាង DA កម្ពុជា និង ACFS ថៃ លើការងារវាយតម្លៃទទួលស្កាល់វិស័យកសិកម្ម ដោយបណ្តុះបណ្តាល (On job Training) ដល់អ្នកវាយតម្លៃទទួលស្គាល់របស់នាយកដ្ឋាន DA។

អត្ថបទដែលទាក់ទង

លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋាន និងលោក ហូតយ សុភាព​ អនុប្រធានវាយតម្លៃទទួលស្គាល់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមជាមួយក្រុម Peer Evaluation Team ក្នុងនាមជាអ្នកអង្កេតការណ៍ (Observation) ចុះធ្វើការវាយតម្លៃទៅលើសមត្ថភាពអង្គភាពវាតម្លៃទទួលស្គាល់នៃ Standards Malaysia។ ការចុះវាតម្លៃនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់​២៧ ខែកក្កដា ឆ្នំា២០១៨ នៅប្រទេសម៉ាឡេស៊ី។

លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្រ្តីចំនួន​០១រូប បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៃស្ថាប័ន APLAC/PAC ដែលបានប្របព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់​០៩ ខែមិថុនា ឆ្នំា២០១៨ នៅទីក្រុង Kyoto ប្រទេសជប៉ុន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងទិវាវាយតម្កៃទទួលស្គាល់ពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្រោមប្រធានបទ "ការផ្តល់សុវត្ថិភាពបន្ថែមទៀតដល់ពិភពលោក" នាថ្ងៃទី២៤ ខែឧសភា ឆ្នា២០១៨ ។ ទិវានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៣២៤ ដល់២៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំបាខែងជាន់ទី០៩ ទីស្តីការក្រសួងឧស្សហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័ន PTB នែប្រទេសអាល្លឺម៉ង់។
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00001530268
បណ្ដាញសង្គម