នាយកដ្ឋានវាយតម្លៃទទួលស្គាល់ បានសហការជាមួយការិយាល័យជាតិនៃស្តង់ដារទំនិញ និងចំណីអាហារកសិកម្ម (ACFS) ក្រសួងកសិកម្ម និងសហការណ៍ ប្រទេសថៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដារអន្តរជាតិ GMP/HACCP, ISO 22000, ISO/TS 22003, ISO/IEC 17021-1 និងប្រព៏ន្ធនៃការងារអធិការកិច្ច និងវិញ្ញាបនបត្រកម្ម សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងអ្នកជំនាញដែលបានមកចុះបញ្ជីនីនាយកដ្ឋាន មកពីស្ថាប័នពាក់ព័ន្ធ ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់០៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។