ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ "ការផ្តល់សុវតហថិភាពបន្ថែមទៀតដល់ពិភពលោក" នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងទិវាវាយតម្កៃទទួលស្គាល់ពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្រោមប្រធានបទ "ការផ្តល់សុវត្ថិភាពបន្ថែមទៀតដល់ពិភពលោក" នាថ្ងៃទី២៤ ខែឧសភា ឆ្នា២០១៨ ។ ទិវានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៣២៤ ដល់២៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំបាខែងជាន់ទី០៩ ទីស្តីការក្រសួងឧស្សហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័ន PTB នែប្រទេសអាល្លឺម៉ង់។

អត្ថបទដែលទាក់ទង

លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋាន និងលោក ហូតយ សុភាព​ អនុប្រធានវាយតម្លៃទទួលស្គាល់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមជាមួយក្រុម Peer Evaluation Team ក្នុងនាមជាអ្នកអង្កេតការណ៍ (Observation) ចុះធ្វើការវាយតម្លៃទៅលើសមត្ថភាពអង្គភាពវាតម្លៃទទួលស្គាល់នៃ Standards Malaysia។ ការចុះវាតម្លៃនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់​២៧ ខែកក្កដា ឆ្នំា២០១៨ នៅប្រទេសម៉ាឡេស៊ី។

លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្រ្តីចំនួន​០១រូប បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៃស្ថាប័ន APLAC/PAC ដែលបានប្របព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់​០៩ ខែមិថុនា ឆ្នំា២០១៨ នៅទីក្រុង Kyoto ប្រទេសជប៉ុន។

នាយកដ្ឋានវាយតម្លៃទទួលស្គាល់ បានសហការជាមួយការិយាល័យជាតិនៃស្តង់ដារទំនិញ និងចំណីអាហារកសិកម្ម (ACFS) ក្រសួងកសិកម្ម និងសហការណ៍ ប្រទេសថៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដារអន្តរជាតិ GMP/HACCP, ISO 22000, ISO/TS 22003, ISO/IEC 17021-1 និងប្រព៏ន្ធនៃការងារអធិការកិច្ច និងវិញ្ញាបនបត្រកម្ម សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងអ្នកជំនាញដែលបានមកចុះបញ្ជីនីនាយកដ្ឋាន មកពីស្ថាប័នពាក់ព័ន្ធ ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់០៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00001507431
បណ្ដាញសង្គម