News And Event

លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋាន និងលោក ហូតយ សុភាព​ អនុប្រធានវាយតម្លៃទទួលស្គាល់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមជាមួយក្រុម Peer Evaluation Team ក្នុងនាមជាអ្នកអង្កេតការណ៍ (Observation) ចុះធ្វើការវាយតម្លៃទៅលើសមត្ថភាពអង្គភាពវាតម្លៃទទួលស្គាល់នៃ Standards Malaysia។ ការចុះវាតម្លៃនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់​២៧ ខែកក្កដា ឆ្នំា២០១៨ នៅប្រទេសម៉ាឡេស៊ី។

លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្រ្តីចំនួន​០១រូប បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៃស្ថាប័ន APLAC/PAC ដែលបានប្របព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់​០៩ ខែមិថុនា ឆ្នំា២០១៨ នៅទីក្រុង Kyoto ប្រទេសជប៉ុន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងទិវាវាយតម្កៃទទួលស្គាល់ពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្រោមប្រធានបទ "ការផ្តល់សុវត្ថិភាពបន្ថែមទៀតដល់ពិភពលោក" នាថ្ងៃទី២៤ ខែឧសភា ឆ្នា២០១៨ ។ ទិវានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៣២៤ ដល់២៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំបាខែងជាន់ទី០៩ ទីស្តីការក្រសួងឧស្សហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័ន PTB នែប្រទេសអាល្លឺម៉ង់។

នាយកដ្ឋានវាយតម្លៃទទួលស្គាល់ បានសហការជាមួយការិយាល័យជាតិនៃស្តង់ដារទំនិញ និងចំណីអាហារកសិកម្ម (ACFS) ក្រសួងកសិកម្ម និងសហការណ៍ ប្រទេសថៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដារអន្តរជាតិ GMP/HACCP, ISO 22000, ISO/TS 22003, ISO/IEC 17021-1 និងប្រព៏ន្ធនៃការងារអធិការកិច្ច និងវិញ្ញាបនបត្រកម្ម សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងអ្នកជំនាញដែលបានមកចុះបញ្ជីនីនាយកដ្ឋាន មកពីស្ថាប័នពាក់ព័ន្ធ ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់០៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគលវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន័ធ្វើព្យាសកម្ម ISO/IEC 17025: 2005 មជ្ឈមណញឌលមាត្រាសាស្រ្តជាតិ (NMC)។ វិញ្ញាបនបត្រនេះ  ត្រូវបានផ្តល់ជូនដោយ នាយកដ្ឋានវាយតម្លៃទទួលស្គាល់ ( DA) នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា និងអង្គភាពវាយតម្លៃទទួលស្គាល់ BOA ក្រសួងវិទ្យាសាស្រ្ត និងបច្ចេវិទ្យា នៃប្រទេសវៀតណាម ជូនដល់មន្ទីរពិសោធន៍ធ្វើព្យាសកម្មរបស់់មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ដែលបានអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025: 2005។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំបាខែងជាន់ទី០៩ ទីស្តីការក្រសួងឧស្សហកម្ម ណិងសិប្បកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផ្ទល់លើការចុះវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ (Mock Assessment) តាមស្តង់ដារ  ISO/IEC 17025: 2005 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នំា២០១៧ នៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ។​ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីនាយកដ្ឋានវាយតម្លៃទទួលស្គាល់ទាំងអស់ និងអ្នកជំនាញផ្នែកបច្ចេកទេស មកពីមន្ទីរពិសោធន៍ស្ថាប័នរដ្ឋ និងឯកជន ឌេលសរុបមានចំនួន​២០ នាក់ ព្រមទាំងមានការណែនាំ និងចង្អុលបង្ហាញពីអ្នកជំនាញ PTB។ ការចុះអនុវត្តផ្ទាល់ ត្រូវបានចែកជាពីរក្រុម ក្រុមទី១ ចុះទៅមន្ទីរពិសោធន៍ Bureau Veritas (Cambodia) Limitd. និងក្រុមទី២ ចុះទៅមន្ទីពិសោធន៍ Itertek Testing Service (Cambodia) ltd. វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយនាយកដ្ឋានវាយតម្លៃទទួលស្គាល់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការគាំទ្រដោយស្ថាប័ន PTB នៃប្រទេសអាល្លឺម៉ង់។
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00001530123
បណ្ដាញសង្គម