News And Event

នាយកដ្ឋានវាយតម្លៃទទួលស្គាល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបន្តការសហការរួមគ្នាជាមួួយអង្គភាពវាយតម្លៃទទួលស្គាល់ BoA នៃប្រទេសវៀតណាម ចុះធ្វើការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ព្យាសកម្មនៃមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ (ម.ម.ជ) អនុវត្តតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ដល់ ២១​ ខែធ្នូ ឆ្នាំ២០១៦។ ការរួមសហការនេះកើតឡើងដោយសារមានការគាំទ្រយ៉ាងសកម្មពីឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ឯកឧត្តម ភោគ សុវណ្ណររិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ក្បួននៃការរៀបចំប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ISO/IEC 17025 នាល្ងាចថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០១៦។​ វគ្គបណ្តុះបណ្តាលnVឧបត្ថម្ភដោយស្ថាប័ន PTB។

ឯកឧត្តម ភោគ សុវណ្ណររិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ក្បួននៃការរៀបចំប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ISO/IEC 17025 នាព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០១៦។​ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៦ ខែធ្នូ​ ឆ្នំ២០១៦ នៅសណ្ឋាគារស្តាឃឺង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលបានការគាំទ្រដោយស្ថាប័ន PTB។

នាយកដ្ឋានវាយតម្លៃទទួលស្គាល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការរួមគ្នាជាមួួយអង្គភាពវាយតម្លៃទទួលស្គាល់ BoA នៃប្រទេសវៀតណាម ចុះធ្វើការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ព្យាសកម្មនៃមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ (ម.ម.ជ) អនុវត្តតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការរួមសហការនេះកើតឡើងដោយសារមានការគាំទ្រយ៉ាងសកម្មពីឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

កិច្ចប្រជុំទេ្វភាគីរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ  ជាមួួយរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងននានុប្បវត្ត នៃប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយឯកឧត្តម Datuk Sari Panglima Madius Tangau បានប្រព្រិត្តិទៅនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋគារ អង្គរផាលេសខតេ្តសៀមរាប។

ឯកឧត្តម ភោគ សុវណ្ណររិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃទទួលស្គាល់តាមស្តង់ដារអន្តរជាតិ ISO/IEC 17065; 2012 នាព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៦។​ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់២១ ខែតុលា​ ឆ្នំ២០១៦ នៅសណ្ឋាគារស្តាឃឺង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00001507011
បណ្ដាញសង្គម