ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ (ក.ជ.វ.ទ.ស)

ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជា មានភារៈកិច្ចសំខាន់ៗដូចខាងក្រោម៖

  • ពិភាក្សា និងផ្តល់យោបល់អំពីកម្មវិធីការងារ គម្រោងថវិកាសាមញ្ញ និងវិសាមញ្ញប្រចាំឆ្នាំ និងរបាយការណ៍ប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដើម្បីស្នើសុំការយល់ព្រមពីក្រសួងទទួលបន្ទុក និងក្រសួងពាក់ព័ន្ធ។
  • ពិនិត្យនិងផ្តល់អនុសាសន៍លើរចនាសម្ព័ន្ធ (ប្រព័ន្ធគ្រប់គ្រង) បែបបទ និងនិតិវិធីផ្សេងៗដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។
  • ពិនិត្យតាមដានរាល់កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។
  • ធានាអះអាងជំនួសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងៗនូវរាល់កិច្ចដំណើរការ និងការសម្រេចចិត្តនានាគឺត្រូវបានធ្វើឡើងដោយអព្យាក្រឹត្យភាព និងឯករាជ្យភាព។
  • បង្កើតគណៈកម្មាធិការ (ad hok committee) ដើម្បីដោះស្រាយរាល់ការប្តឹងតវ៉ាទៅនឹងការសម្រេចចិត្តរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។


សមាជិកនៃក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជា មានរាយនាមដូចខាងក្រោម៖

ល.រ នាម និងគោត្តនាម ឋានៈ ក្រសួង/ស្ថាប័ន តួនាទី
 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និង​នវានុវត្តន៍ ប្រធាន
 ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អនុប្រធាន 
 ឯកឧត្តម ស៊ុន ដារ៉ាវន្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អនុប្រធាន  
ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន
 ឯកឧត្តម ជ្រៀន​ សេងគង់ អគ្គនាយក GDAC ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ អនុប្រធាន 
ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលរខាធិការ ក្រសួងរ៉ែ និងថាមពល សមាជិក
ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ សមាជិក
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា សមាជិក
 ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  សមាជិក
១០  ឯកឧត្តម ប៊ុន សុផាត អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន  សមាជិក
១១  លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍  សមាជិក
១២  ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល  សមាជិក
១៣  ឯកឧត្តមបណ្ឌិត ញ៉ ហេង អគ្គនាយក ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់  សមាជិក
១៤  ឯកឧត្តម ឈុន ពុទ្ថារិទ្ធ អគ្គនាយក ក្រសួងធនធានទឹក និងឧតុនិយម  សមាជិក
១៥ ឯកឧត្តមឧត្តមសេនីយឯក ហោ សំអាត អគ្គនាយក ក្រសួងមហាផ្ទៃ  សមាជិក
១៦ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា  សមាជិក
១៧ ឧកញ៉ា សុខ ដារ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា  សមាជិក
១៨ លោក ហូយ សុភាព អគ្គនាយករង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  សមាជិកអចិន្រ្តៃយ៍
១៩ លោក សែ សុឃន អគ្គនាយករង អគ្គណយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  សមាជិក   
២០ លោក កែ វង្សវឌ្ឍនា អគ្គនាយករង ក្រសួងបរិស្ថាន  សមាជិក
២១ លោក ភឹម មុនីសដ្ឋា អគ្គលេខាធិការ សមាគមគ្រឺះស្ថានឧត្តមសិក្សាកម្ពុជា  សមាជិក
២២ លោក ម៉ៅ ព្រហស្បត្តិ៍ ប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  សមាជិក
២៣ លោក ប៊ុន ជីវ ប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  សមាជិក
២៤ លោក Pataiy Suphanpasat អ្នកគ្រប់គ្រងក្រុមហ៊ុន SGS (Cambodia) Limited. តំណាងអអ្គភាពវាយតម្លៃភាពអនុលោម សមាជិក

សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00002472885
បណ្ដាញសង្គម