បច្ចុប្បន្ន អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពូជា បានចូលជា៖
១. សមាជិកនៃក្រុមការងារទី២វាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ACCSQ (WG2) របស់អាស៊ាន។
២. សមាជិកពេញសិទ្ធ (Signatoty MRA) នៃស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) លើវិសាលភាពនៃការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្ត ISO/IEC 17025 ហើយកំពុងរៀបចំផែនការក្នុងការក្លាយជាសមាជិកពេញសិទ្ធនៃស្ថាប័ន APAC លើវិសាលភាពនៃការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ព្យាសកម្ម ISO/IEC 17025 និងការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ISO 15189។
៣. សមាជិក (Afiliate Member) នៃស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិសម្រាប់ស្តង់ដារហាឡាល់ (IHAF) ហើយកំពុងរៀបចំផែនការក្នុងការក្លាយជាសមាជិកពេញសិទ្ធនៃស្ថាប័ននេះ។