ស្តង់ដារអន្តរជាតិដែលជាមូលដ្ឋានក្នុងការវាយតម្លៃទទួលស្គាល់
ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់ អង្គភាពវាយតម្លែភាពអនុលោម (CABs) ត្រូវដាក់ពាក្យស្នើសុំ ហើយបន្ទាប់នឹងត្រូវបានវាយតម្លៃដោយផ្អែកលើមូលដ្ឋានស្តង់ដារអន្តរជាតិសំខាន់ៗ រួមមាន៖
១. ISO/IEC 17025: តម្រូវការទូទៅសម្រាប់សមត្ថភាពនៃមន្ទីរពិសោធន៍ធ្វើតេស្ត និងព្យាសកម្ម
២. ISO 15189: តម្រូវការពិសេសសម្រាប់គុណភាព និងសមត្ថភាព នៃមន្ទីរពិសោធន៍ផ្នែកវេជ្ជសាស្រ្ត
៣. ISO/IEC 17021: តម្រូវការទូទៅសម្រាប់អង្គភាពដំណើរការចេញវិញ្ញាបនប័ត្រប្រព័ន្ធគ្រប់គ្រង
៤. ISO/IEC 17065: តម្រូវការទូទៅសម្រាប់អង្គភាពដំណើរការចេញវិញ្ញាបនប័ត្របញ្ជាក់ផលិតផល
៥. ISO/IEC 17020: ការវាយតម្លៃភាពអនុលោម (តម្រូវការសម្រាប់ប្រតិបត្ដិដំណើរការអង្គភាពអធិការកិច្ចប្រភេទផ្សេងៗ)
៦. ISO/IEC 17024: ការវាយតម្លៃភាពអនុលោម (តម្រូវការទូទៅសម្រាប់អង្គភាពប្រតិបត្ដិការចេញវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាពបុគ្គល)
ស្តង់ដារខាងលើនេះ ត្រូវបានផ្ដល់ឱ្យដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ឬទាញយកដោយផ្ទាល់ពី ISO៖
សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម៖
http:/www.isc.gov.kh
http:/www.iso.org