អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) គឺជាអជ្ញាធរជាតិទទួលខុសត្រូវចំពោះការងារវាយតម្លៃទទួលស្កាល់ដល់អង្គភាពវាយតម្លៃភាពអនុលោមទាំងអស់នៅក្នុងប្រទេសកម្ពុជា។ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ស្ថិតក្រោមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។