សារៈប្រយោជន៍នៃការវាយតម្លៃទទួលស្គាល់
- ការវាយតម្លៃទទួលស្គាល់ គឺជាឧបករណ៍ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃភាពអនុលោមមួយ ដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេស
- ការប្រើប្រាស់អង្គភាពវាយតម្លៃភាពអនុលោមដែលអាចជឿទុកចិត្តបាន មានន័យថាកាត់បន្ថយហានិភ័យសម្រាប់ផ្នែកឧស្សាហកម្ម និងរដ្ឋាភិបាល
- ការវាយតម្លៃទទួលស្គាល់ ជួយសម្រួលដល់ការអភិវឌ្ឍទីផ្សារថ្នាក់ជាតិ
- ការវាយតម្លៃទទួលស្គាល់ ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងការចរាចរណ៍ទំនិញទៅកាន់ទីផ្សារបរទេស
- ការវាយតម្លៃទទួលស្គាល់ រួមចំណែកយ៉ាងសំខាន់ ដល់សុវត្ថិភាព និងសុខមាលភាពជាតិ
- ការវាយតម្លៃទទួលស្គាល់ គឺជាឧបករណ៍សំខាន់មួយសម្រាប់វិស័យឧស្សាហកម្ម ក៏ដូចជាសម្រាប់រដ្ឋាភិបាល និងសង្គម ផងដែរ។