សូមស្វាគមន៍
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC)


អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) មាននាយកដ្ឋានចំណុះចំនួន​៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដែលទទួលបន្ទុកជាអង្គភាពជាតិក្នុងការផ្តល់ការវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោមទាំងអស់ក្នុងប្រទេសកម្ពុជា​ មានដូចជា៖ មន្ទីរពិសោធន៍ធ្វើវតេស្តនិងព្យាសកម្ម អនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ISO 15189 អង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមស្តង់ដារផលិតផល ISO/IEC 17065 អង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមស្តង់ដារប្រព័ន្ធគ្រប់គ្រង ISO/IEC 17021 អង្គភាពបញ្ជាក់សុពលភាព និងផ្ទៀងផ្ទាត ISO 14065, ISO/IEC 17029 និងអង្គភាពអធិការកិច្ច អនុលោមតាមស្ត់ដារអន្តរជាតិ ISO/IEC 17020 ។ល។

អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជាបំពេញការងារក្រោមការត្រួតពិនិត្យ ផ្តល់អនុសាសន៍  និងចង្អុលបង្ហាញពីក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជា (ក.ជ.វ.ទ.ស) ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា នៃក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់បានទទួល Signatory MRA ពីស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិផ្នែកមន្ទីរពិសោធន័ (ILAC) លើវិសាលភាពនៃការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្ត និងបានក្លាយជាសមាជិកពេញសិទ្ធនៃស្ថាប័ន ILAC នេះ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣។ 



រូបសញ្ញាក្រសួង និងនិមិត្តសញ្ញា GDAC
ដៃគូរសហការ GDAC
ពត៍មាន និងព្រឹត្តិការណ៍ថ្មីៗ
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លិខិតបទដ្ឋានគតិយុត្ត ស្តង់ដាអន្តរជាតិ និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់» នៅខេត្តរតនគិរី
ខេត្តរតនគិរី៖ នាថ្ងៃទី ០៩–១១ ខែកញ្ញា ឆ្នាំ២០...» មើលបន្ថែម
ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ ជំរុញការប្រើប្រាស់សេវាវាយតម្លៃភាពអនុលោមដែលមានការវាយតម្លៃទទួលស្គាល់ពី អ.ន.វ.ក. និងស្តាប់លទ្ធផលនៃការទទួលក្រុមអ្នកវាយតម្លៃទទួលស្គាល់អន្តរជាតិ
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ - ក្រុ...» មើលបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការងារវាយតម្លៃទទួលស្គាល់លើស្តង់ដាប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពចំណីអាហារ
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្ក...» មើលបន្ថែម
កម្ពុជាចូលរួមកិច្ចប្រជុំលើឆាកអន្តរជាតិក្នុងវិស័យវាយតម្លៃទទួលស្គាល់ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសក្នុងការធ្វើពាណិជ្ជកម្មសកល
ទីក្រុងបេហ្គាឡូរ៉ូ នៃប្រទេសឥណ្ឌា នៅថ្ងៃទី២៣-២...» មើលបន្ថែម
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងារវាយតម្លៃទទួលស្គាល់ស្តង់ដាផលិតផល​ ISO/IEC 17065»
 រាជធានីភ្នំពេញ ខែមីនា​ ឆ្នាំ២០២៦ អគ្គនាយកដ្...» មើលបន្ថែម
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00002472705
បណ្ដាញសង្គម
អង្គភាពវាយតម្លៃភាពអនុលោមដែលបានវាយតម្លៃទទួលស្គាល់ និងចុះបញ្ជីរួច