នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី១៤ នៃអគារតេជោសែនអគ្គនាយកដ្ឋានវាយ តម្លៃទទួលស្គាល់នៃកម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូមន្ទីរពិសោធន៍នៃប្រទេស
ម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក
នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដោយមានការចូល
រួមពី លោកអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ ឧ.វ.ប.ន. រាជធានីភ្នំពេញ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន។
កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់អំពីប្រព័ន្ធការងារវាយតម្លៃទទួលស្គាល់នៅកម្ពុជា ខណៈដែលតំណាងប្រតិភូម៉ាឡេស៊ីមាន
បំណងវិនិយោគបើកមន្ទីរពិសោធន៍ធ្វើតេស្តលើម្ហូបអាហារ ដើម្បីរួមចំណែកគាំទ្រដល់វិស័យផលិតកម្មម្ហូបអាហារនៅកម្ពុជាឱ្យមានគុណភាព សុវត្ថិភាព និងអនុលោមតាមស្តង់ដារកំណត់។