រាជធានីភ្នំពេញ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងារវាយតម្លៃទទួលស្គាល់ស្តង់ដាផលិតផល ISO/IEC 17065» ក្រោមការដឹកនាំរបស់ លោក ឆាយ រាវ័ន្ត តំណាងឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងមន្រ្តីនៃអគ្គនាយកដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង បង្កេីនការយល់ដឹងលើការងារវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោម និងពង្រឹងសមត្ថភាពដល់មន្រ្តីនិងអ្នកវាយតម្លៃទទួលស្គាល់។