ទីក្រុងបេហ្គាឡូរ៉ូ នៃប្រទេសឥណ្ឌា នៅថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ឆាយ រាវ័ន្ត អគ្គនាយករង និងជាតំណាងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក.) ក្នុងនាមជាសមាជិកពេញសិទ្ធ (Signatory MRA) នៃស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) បានចូលរួមកិច្ចប្រជុំជាមួយសហការីស្តីពី “APAC Annual Meeting 2025 ”។
គោលបំណងនៃកិច្ចប្រជុំនេះ ផ្ដោតទៅលើចំណុចសំខាន់ៗរួមមាន៖
+ គោលនយោបាយ និងកិច្ចពិភាក្សាបច្ចេកទេស៖ សម្របសម្រួលការពិភាក្សាលើគោលនយោបាយស្តីពីការវាយតម្លៃទទួលស្គាល់ និងនីតិវិធីបច្ចេកទេសវាយតម្លៃទទួលស្គាល់គុណភាពដែលអនុវត្តដោយអង្គភាពវាយតម្លៃទទួលស្គាល់ប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។+ ការពិនិត្យឡើងវិញ និងរបាយការណ៍វឌ្ឍនភាព៖ ពិនិត្យរបាយការណ៍វឌ្ឍនភាពទាក់ទងនឹងសកម្មភាពការវាយតម្លៃទទួលស្គាល់ដែលធ្វើឡើងដោយស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC)។
+ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការកសាងសមត្ថភាព៖ ជំរុញ និងបង្កើនកិច្ចសហការជាមួយអង្គភាពដៃគូ ដើម្បីជំរុញគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេសជាពិសេសសំដៅពង្រឹងវិស័យវាយតម្លៃទទួលស្គាល់គុណភាពនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតជាពិសេសលើប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។